ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 66:13 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងមកឯដំណាក់របស់ព្រះអង្គជាមួយតង្វាយដុត ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ ដល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គ ទាំងនាំតង្វាយដុតយកមកថ្វាយព្រះអង្គ ដូចទូលបង្គំបានសន្យា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ ហើយនឹងលាបំណន់របស់ទូលបង្គំ អាល់គីតាប ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់ ទាំងនាំគូរបានដុតយកមកជូនទ្រង់ ដូចខ្ញុំបានសន្យា |
ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ។
សូមបើកទ្វារនៃសេចក្ដីសុចរិតដល់ខ្ញុំផង ខ្ញុំនឹងចូលតាមទ្វារទាំងនោះ ហើយអរព្រះគុណព្រះយេហូវ៉ា។
ព្រះយេហូវ៉ាជាព្រះ ហើយព្រះអង្គបានចាំងមកលើយើង។ ចូរចងយញ្ញបូជានៃពិធីបុណ្យ ភ្ជាប់នឹងស្នែងអាសនាដោយខ្សែ។
ពាក្យសរសើរតម្កើងរបស់ទូលបង្គំនៅក្នុងអង្គប្រជុំដ៏ធំ គឺមកពីព្រះអង្គ; ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ!
កាលណាអ្នកបន់បំណន់ដល់ព្រះ កុំបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងង់ទេ។ ចូរលាបំណន់ចំពោះអ្វីដែលអ្នកបានបន់ចុះ។
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។