អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
ទំនុកតម្កើង 65:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមើលថែផែនដី ហើយស្រោចស្រពវា ក៏ធ្វើឲ្យវាមានជីជាតិយ៉ាងសម្បូរហូររហៀរ; ទន្លេរបស់ព្រះពេញដោយទឹក។ ព្រះអង្គរៀបចំឲ្យមានស្រូវសម្រាប់មនុស្ស ដ្បិតព្រះអង្គបានរៀបចំផែនដីយ៉ាងដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព ព្រះអង្គធ្វើឲ្យផែនដីមានភោគផល សម្បូរហូររហៀរ ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ព្រះអង្គប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ព្រះអង្គ មានពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ អាល់គីតាប ទ្រង់ថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ទ្រង់ប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ទ្រង់ មានពោរពេញទៅដោយទឹក ទ្រង់ប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ |
អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
មានទន្លេមួយ ដែលដៃទន្លេរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះអរសប្បាយ; ទីក្រុងនោះជាដំណាក់ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ព្រះអង្គយកសេចក្ដីល្អរបស់ព្រះអង្គបំពាក់ជាមកុដលើឆ្នាំអាយុ ហើយគន្លងរបស់ព្រះអង្គស្រក់ដោយសេចក្ដីបរិបូរ
កោះទាំងឡាយបានឃើញ ក៏ភ័យខ្លាច ចុងបំផុតនៃផែនដីក៏ញ័ររន្ធត់; ពួកវាចូលមកជិត ក៏មកដល់។
ជាការគាប់ចិត្តដល់យើង ដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានធ្វើដល់យើង។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។
បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម