ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាត្រូវបានតម្កើងឡើង ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!”។
ទំនុកតម្កើង 60:12 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។ អាល់គីតាប បើអុលឡោះនៅជាមួយយើង នោះយើងនឹងមានជ័យជំនះ ដ្បិតទ្រង់នឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ |
ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាត្រូវបានតម្កើងឡើង ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!”។
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំថយទៅក្រោយវិញនៅចំពោះបច្ចាមិត្ត ហើយពួកអ្នកដែលស្អប់យើងខ្ញុំបានរឹបជាន់យកតាមអំពើចិត្ត។
តាមរយៈព្រះអង្គ យើងខ្ញុំច្រានផ្ដួលបច្ចាមិត្តរបស់យើងខ្ញុំ តាមរយៈព្រះនាមរបស់ព្រះអង្គ យើងខ្ញុំជាន់ឈ្លីពួកអ្នកតតាំងនឹងយើងខ្ញុំ;
យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។
“យើងបានជាន់ក្នុងទីបញ្ជាន់ផ្លែតែម្នាក់ឯង គ្មានអ្នកណាក្នុងចំណោមប្រជាជាតិនានានៅជាមួយយើងឡើយ។ យើងបានជាន់ពួកគេដោយកំហឹងរបស់យើង ហើយបានជាន់ឈ្លីពួកគេដោយសេចក្ដីក្ដៅក្រហាយរបស់យើង នោះឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយអាវវែងទាំងមូលរបស់យើងក៏ប្រឡាក់។
ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។ ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងចាត់វិធានការ អ្នករាល់គ្នានឹងជាន់ឈ្លីមនុស្សអាក្រក់។ ជាការពិត ពួកគេនឹងទៅជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។