ទំនុកតម្កើង 60:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ សូមមើលជំពូកអាល់គីតាប12 បើអុលឡោះនៅជាមួយយើង នោះយើងនឹងមានជ័យជំនះ ដ្បិតទ្រង់នឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។ សូមមើលជំពូក |
ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ។