ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
ទំនុកតម្កើង 6:3 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ព្រលឹងរបស់ទូលបង្គំតក់ស្លុតយ៉ាងខ្លាំង។ ចុះព្រះអង្គវិញ ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា អាល់គីតាប ចិត្តគំនិតខ្ញុំតប់ប្រមល់ជាខ្លាំង អុលឡោះតាអាឡាជាម្ចាស់អើយ តើទុកឲ្យខ្ញុំនៅដូច្នេះ ដល់កាលណាទៀត? |
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
ទូលបង្គំត្រូវបានធ្វើឲ្យល្វើយ និងត្រូវបានធ្វើឲ្យខ្ទេចខ្ទាំយ៉ាងខ្លាំង ទូលបង្គំស្រែកថ្ងូរ ដោយសារតែការថប់បារម្ភក្នុងចិត្តទូលបង្គំ។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ? ហេតុអ្វីបានជាជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលនៅចំពោះខ្ញុំ និងសម្រាប់ព្រះរបស់ខ្ញុំ៕
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។
ដើម្បីឲ្យទូលបង្គំបានថ្លែងអស់ទាំងពាក្យសរសើរតម្កើងព្រះអង្គ ហើយត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តាមទ្វារក្រុងនៃកូនស្រីស៊ីយ៉ូន។
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
វិញ្ញាណរបស់មនុស្សទ្រាំទ្រនឹងជំងឺរបស់ខ្លួន ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំវិញ តើនរណាអាចទ្រវាឡើងបាន?
ក៏មានបន្ទូលនឹងពួកគេថា៖“ព្រលឹងរបស់ខ្ញុំព្រួយក្រៃលែងស្ទើរតែស្លាប់ ចូរនៅទីនេះ ហើយប្រុងស្មារតីជាមួយខ្ញុំចុះ”។
តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ?
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។