ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ
ទំនុកតម្កើង 58:2 - ព្រះគម្ពីរខ្មែរសាកល ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅ នៅលើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ សេចក្ដីអាក្រក់ទទេ ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត ដែលដៃអ្នករាល់គ្នាធ្វើវិញ អាល់គីតាប ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។ |
ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ
ព្រះទ្រង់ឈរនៅក្នុងអង្គប្រជុំខាងព្រះ ព្រះអង្គជំនុំជម្រះនៅកណ្ដាលចំណោមព្រះនានា ដោយមានបន្ទូលថា៖
តើបល្ល័ង្កនៃសេចក្ដីអន្តរាយដែលប្រឌិតរឿងអយុត្តិធម៌ឡើងដោយអាងច្បាប់ អាចចងសម្ពន្ធមិត្តជាមួយព្រះអង្គបានឬ?
មួយវិញទៀត ខ្ញុំបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងកាត់ក្ដីមានសេចក្ដីអាក្រក់នៅទីនោះ ហើយនៅកន្លែងនៃសេចក្ដីយុត្តិធម៌ក៏មានសេចក្ដីអាក្រក់នៅទីនោះដែរ។
វេទនាហើយ! ពួកអ្នកដែលតែងបទបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលសរសេរសេចក្ដីសម្រេចអយុត្ដិធម៌
ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។ ឱព្រះអង្គដ៏ទៀងត្រង់អើយ ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។
ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។