Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 82:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះ​ទ្រង់​ឈរ​នៅក្នុង​អង្គប្រជុំ​ខាងព្រះ ព្រះអង្គ​ជំនុំជម្រះ​នៅកណ្ដាលចំណោម​ព្រះ​នានា ដោយមានបន្ទូលថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ ។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ គឺ​ទ្រង់​ដែល​វិនិច្ឆ័យ នៅ​កណ្តាល​ពួក​អ្នក​មាន​អំណាច

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ ។ អុលឡោះ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 82:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!


ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល ព្រះអង្គ​ត្រាស់ហៅ​ផែនដី ចាប់ពី​តំបន់ថ្ងៃរះ រហូតដល់​តំបន់ថ្ងៃលិច​។


ដូច្នេះ មនុស្ស​នឹង​ពោលថា​៖ “ពិតជា​មាន​ផល​សម្រាប់​មនុស្ស​សុចរិត​មែន​! ពិតជា​មាន​ព្រះ​ដែល​ជំនុំជម្រះ​នៅលើ​ផែនដី​មែន​!”៕


ទេ​! អ្នករាល់គ្នា​ប្រព្រឹត្ត​អំពើទុច្ចរិត​ក្នុងចិត្ត អ្នករាល់គ្នា​អនុវត្ត​អំពើហិង្សា​នៃ​ដៃ​របស់ខ្លួន នៅលើ​ផែនដី​។


ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដើម្បី​តវ៉ាក្ដី ក៏​នឹង​ឈរឡើង​ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​។


ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរមិនអាច​បោះបង់ចោល​បានឡើយ​)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម