Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:3 - ព្រះគម្ពីរខ្មែរសាកល

3 មនុស្ស​អាក្រក់​បាក់បែក​ចេញពីព្រះ​តាំងពី​ផ្ទៃម្ដាយ អ្នកដែល​និយាយ​ភូតភរ​វង្វេងបាត់​តាំងពី​ផ្ទៃម្ដាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មនុស្ស​អាក្រក់​វ​ង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ គេ​វង្វេង​តាំង​ពី​កំណើត ហើយ​ពោល​ពាក្យ​ភូត​ភរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មនុស្ស​អាក្រក់​មាន​ចិត្ត​វៀច‌វេរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​ចេះ​កុហក និង​វង្វេង តាំង​ពី​ទើប​កើត​មក​ម៉្លេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃ តាំង​តែ​ពី​ពោះ​ម្តាយ​មក គេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូត តាំង​តែ​ពី​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មនុស្ស​អាក្រក់​មាន​ចិត្ត​វៀច‌វេរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​ចេះ​កុហក និង​វង្វេង តាំង​ពី​ទើប​កើត​មក​ម៉្លេះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះអង្គ​តាំងពី​កំណើត​; ព្រះអង្គ​ជា​ព្រះ​របស់ទូលបង្គំ​តាំងពី​ទូលបង្គំ​នៅក្នុង​ផ្ទៃ​ម្ដាយ​មកម៉្លេះ​។


មើល៍! ទូលបង្គំ​បាន​កើតមក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​របស់ទូលបង្គំ​មានទម្ងន់​ទូលបង្គំ ក្នុង​បាប​។


ទាំងយប់ទាំងថ្ងៃ ពួកគេ​ដើរជុំវិញ​នៅលើ​កំពែង​ទីក្រុងនោះ ហើយ​មាន​អំពើទុច្ចរិត និង​ទុក្ខវេទនា​នៅក្នុង​ទីក្រុងនោះ​ដែរ​;


សេចក្ដីល្ងីល្ងើ​មាន​ចងភ្ជាប់​នៅក្នុង​ចិត្ត​កូនក្មេង ប៉ុន្តែ​រំពាត់​នៃ​ការប្រៀនប្រដៅ​នឹង​បណ្ដេញ​វា​ឲ្យចេញឆ្ងាយ​ពី​កូនក្មេង​។


“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!


មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម