ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 57:10 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ធំធេង​ដល់​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ធំធេង​ដល់​ពពក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ស្ថាន‌សួគ៌ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​អាកាស​វេហាស៍។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ខ្ពស់​ដល់​អាកាស‌វេហាស៍។

សូមមើលជំពូក



ទំនុកតម្កើង 57:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ក៏​ធំធេង​យ៉ាងនោះដែរ​។


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ធំ​ជាង​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដល់​ពពក​។


ព្រះអង្គ​ប្រទាន​សេចក្ដីសង្គ្រោះ​ដ៏ធំ​ដល់​ស្ដេច​របស់ព្រះអង្គ ហើយ​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ គឺ​ដល់​ដាវីឌ និង​ពូជពង្ស​របស់គាត់​ជារៀងរហូត​៕


ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​ផ្ទៃមេឃ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ដល់​ពពក​!


ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ ជា​ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ទូលបង្គំ​៕


ឱ​ព្រះ​អើយ សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ខ្ពស់​ដល់​ស្ថានដ៏ខ្ពស់​; ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​! ឱ​ព្រះ​អើយ តើ​មាន​អ្នកណា​ដូច​ព្រះអង្គ​?