ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
ទំនុកតម្កើង 5:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដ្បិតព្រះអង្គតែងតែប្រទានពរមនុស្សសុចរិត ព្រះអង្គហ៊ុមព័ទ្ធពួកគេដោយសេចក្ដីសន្ដោសដូចជាខែល៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ប្រទានពរឲ្យមនុស្សសុចរិត ចិត្តមេត្តាករុណារបស់ទ្រង់ ប្រៀបបាននឹងខែលការពារគេ។ |
ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
ន៏ សំឡេងនៃការហ៊ោសប្បាយ និងជ័យជម្នះ នៅក្នុងរោងរបស់មនុស្សសុចរិត: “ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!
សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា
ទុក្ខសោករបស់មនុស្សអាក្រក់មានច្រើន ប៉ុន្តែចំពោះអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងព័ទ្ធជុំវិញគេ។
ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា
ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ!
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។