គេនឹងនិយាយអំពីឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរ។
ទំនុកតម្កើង 47:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត គឺគួរឲ្យកោតខ្លាច ព្រះអង្គជាព្រះមហាក្សត្រដ៏ធំឧត្ដមលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ព្រះអង្គគួរស្ញែងខ្លាច ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល អាល់គីតាប ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ទ្រង់ជាស្តេចដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ |
គេនឹងនិយាយអំពីឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរ។
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕
ព្រះអង្គនឹងផ្ដាច់វិញ្ញាណរបស់ពួកអ្នកដឹកនាំ ព្រះអង្គត្រូវបានកោតខ្លាចពីបណ្ដាស្ដេចនៃផែនដី៕
ចូរឲ្យពួកគេអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដែលធំឧត្ដម និងគួរឲ្យកោតខ្លាច! ព្រះអង្គទ្រង់វិសុទ្ធ!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ត្រូវបណ្ដាសាហើយ មនុស្សបោកបញ្ឆោតដែលមានសត្វឈ្មោលឥតខ្ចោះនៅក្នុងហ្វូងសត្វរបស់ខ្លួន ហើយបន់ ប៉ុន្តែបែរជាថ្វាយសត្វអន់ខូចជាយញ្ញបូជាដល់ព្រះអម្ចាស់ទៅវិញ! ដ្បិតយើងជាស្ដេចដ៏ធំឧត្ដម ហើយនាមរបស់យើងត្រូវបានកោតខ្លាចក្នុងចំណោមប្រជាជាតិនានា”៕
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។