ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
ទំនុកតម្កើង 44:23 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមភ្ញាក់ឡើង! សូមកុំបោះបង់យើងខ្ញុំចោលឡើយ គឺជាដរាប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអម្ចាស់អើយ សូមតើនឡើង! ហេតុអ្វីបានជាព្រះអង្គផ្ទំលក់ដូច្នេះ? សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំជារហូតឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ? សូមក្រោកឡើង! សូមតើនឡើង! កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ អាល់គីតាប អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់នៅសម្រាន្តលក់ដូច្នេះ? សូមក្រោកឡើង! សូមក្រោកឡើង កុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
ព្រះនៃទូលបង្គំ ព្រះអម្ចាស់នៃទូលបង្គំអើយ សូមតើនឡើង សូមក្រោកឡើង ដើម្បីសាលក្រមបំភ្លឺភាពត្រឹមត្រូវសម្រាប់ទូលបង្គំ និងដើម្បីរឿងក្ដីរបស់ទូលបង្គំផង!
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ហើយធ្វើឲ្យយើងខ្ញុំអាម៉ាស់ ក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។
ព្រះយេហូវ៉ាអើយ សូមក្រោកឡើងដោយព្រះពិរោធរបស់ព្រះអង្គផង! សូមងើបឡើងទាស់នឹងសេចក្ដីក្ដៅក្រហាយរបស់សត្រូវទូលបង្គំ សូមតើនឡើងសម្រាប់ទូលបង្គំផង! ព្រះអង្គបានកំណត់ឲ្យមានការជំនុំជម្រះហើយ។
ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ?
ពេលនោះ ព្រះអម្ចាស់របស់ខ្ញុំតើនឡើងដូចភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែស្រែកយ៉ាងខ្លាំងដោយព្រោះស្រា។
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ព្រលឹងរបស់ទូលបង្គំចោល ហើយលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដូច្នេះ?
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
រីឯព្រះយេស៊ូវគង់នៅកន្សៃទូក កំពុងផ្ទំលក់លើខ្នើយ។ ដូច្នេះ ពួកគេក៏ដាស់ព្រះអង្គឡើង ហើយទូលថា៖ “លោកគ្រូ! តើលោកមិនខ្វល់ថា យើងខ្ញុំកំពុងវិនាសទេឬ?”។