Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:65 - ព្រះគម្ពីរខ្មែរសាកល

65 ពេលនោះ ព្រះអម្ចាស់​របស់ខ្ញុំ​តើនឡើង​ដូច​ភ្ញាក់ពីដំណេក ដូច​មនុស្ស​ខ្លាំងពូកែ​ស្រែកយ៉ាងខ្លាំង​ដោយព្រោះ​ស្រា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

65 ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

65 ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

65 ៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើង ដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់ គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោ ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

65 ពេល​នោះ អុលឡោះ‌តាអាឡា​ក្រោក​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:65
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង​! ហេតុអ្វីបានជា​ព្រះអង្គ​ផ្ទំលក់​ដូច្នេះ​? សូម​ភ្ញាក់ឡើង​! សូម​កុំ​បោះបង់​យើងខ្ញុំ​ចោល​ឡើយ គឺ​ជាដរាប​!


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដូចជា​ពេលដែល​គេ​ភ្ញាក់ឡើង​ពី​យល់សប្តិ​យ៉ាងណា នៅពេល​តើនឡើង ព្រះអង្គ​នឹង​មើលងាយ​រូប​ពួកគេ​យ៉ាងនោះដែរ​!


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម