Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល ហើយ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ‌បង់​ព្រលឹង​ទូល‌បង្គំ​ចោល ហេតុ​អ្វី​បានជាព្រះ‌អង្គ លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ បង់​ចោល​ទូលបង្គំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូលបង្គំ​ចោល ម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឱ​អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ បង់​ចោល​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? ព្រះអង្គ​នឹង​ភ្លេច​ទូលបង្គំ​ជាដរាប​ឬ​? តើ​ព្រះអង្គ​នឹង​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដល់ពេលណា​?


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ហេតុអ្វីបានជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​ភ្លេច​ទុក្ខវេទនា និង​ការសង្កត់សង្កិន​ដល់​យើងខ្ញុំ​ដូច្នេះ​?


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​បោះបង់​យើងខ្ញុំ​ចោល ហើយ​ធ្វើឲ្យ​យើងខ្ញុំ​អាម៉ាស់ ក៏​មិន​យាង​ចេញទៅ​ជាមួយ​កងទ័ព​របស់យើងខ្ញុំ​ដែរ​។


ដ្បិត​ព្រះអង្គ​មិនមែន​ជា​ព្រះ​ដែល​សព្វព្រះហឫទ័យ​នឹង​សេចក្ដីអាក្រក់​ទេ សេចក្ដីទុច្ចរិត​ស្ថិតនៅជាមួយ​ព្រះអង្គ​មិនបានឡើយ​។


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាវបម្រើ​របស់ព្រះអង្គ​ឡើយ ដ្បិត​ទូលបង្គំ​ស្ថិត​នៅក្នុង​ទុក្ខលំបាក​; សូម​ប្រញាប់​ឆ្លើយ​នឹង​ទូលបង្គំ​ផង​!


ប្រមាណជា​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“អេលី អេលី ឡាម៉ា​សាបាច់ថានី​?” ដែលមានអត្ថន័យថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម