ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ទំនុកតម្កើង 37:31 - ព្រះគម្ពីរខ្មែរសាកល ក្រឹត្យវិន័យរបស់ព្រះនៃគេនៅក្នុងចិត្តគេ ជំហានរបស់គេមិនញញីញញ័រឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ អាល់គីតាប ហ៊ូកុំរបស់អុលឡោះតាអាឡាដក់នៅក្នុងដួងចិត្ត របស់គេ ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ទ្រង់ឡើយ។ |
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ទូលបង្គំបានសន្សំព្រះបន្ទូលរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំហើយ ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
សេចក្ដីបង្គាប់របស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាជាងសត្រូវរបស់ទូលបង្គំ ដ្បិតវាជារបស់ទូលបង្គំជារៀងរហូត។
ព្រះអង្គនឹងមិនឲ្យជើងរបស់អ្នករអិលឡើយ ព្រះអង្គដែលថែរក្សាអ្នកនឹងមិនផ្ទំរលីវឡើយ។
ជំហានរបស់មនុស្សត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្លូវរបស់គេ។
ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
ទូលបង្គំបានប្រកាសដំណឹងល្អនៃសេចក្ដីសុចរិតនៅក្នុងអង្គប្រជុំដ៏ធំ មើល៍! ទូលបង្គំមិនទប់បបូរមាត់របស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជ្រាបហើយ។
ចិត្តរបស់យើងខ្ញុំមិនបានថយទៅវិញទេ ហើយជំហានរបស់យើងខ្ញុំក៏មិនបានបែរចេញពីគន្លងរបស់ព្រះអង្គដែរ។
មនុស្សខ្វះចំណេះដឹង ចេះតែជឿពាក្យទាំងអស់ រីឯមនុស្សឆ្លាតវៃយល់ច្បាស់នូវជំហានរបស់ខ្លួន។
ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖ “ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
ព្រះអម្ចាស់មានបន្ទូលទៀតថា នេះជាសម្ពន្ធមេត្រីដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយពីថ្ងៃទាំងនោះ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតរបស់ពួកគេ ហើយចារឹកក្នុងចិត្តរបស់ពួកគេ រួចយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។