Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:15 - ព្រះគម្ពីរខ្មែរសាកល

15 មនុស្សខ្វះចំណេះដឹង ចេះតែ​ជឿ​ពាក្យ​ទាំងអស់ រីឯ​មនុស្ស​ឆ្លាតវៃ​យល់ច្បាស់​នូវ​ជំហាន​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​បកក្រោយ​ក្នុង​ចិត្ត​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន រីឯ​មនុស្ស​ល្អ​ក៏​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន​ដែរ​។


មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់ រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។


មនុស្សដែល​ធ្វើអាក្រក់​យកចិត្តទុកដាក់​នឹង​បបូរមាត់​ទុច្ចរិត​; មនុស្សភូតភរ​ស្ដាប់តាម​អណ្ដាត​នៃ​សេចក្ដីអន្តរាយ​។


មនុស្ស​ឆ្លាតវៃ​ឃើញ​មហន្តរាយ ក៏​លាក់ខ្លួន រីឯ​មនុស្សខ្វះចំណេះដឹង​ដើរចូលទៅ ហើយ​ទទួលទោស​។


មនុស្ស​ឆ្លាតវៃ​ឃើញ​មហន្តរាយ ក៏​លាក់ខ្លួន រីឯ​មនុស្សខ្វះចំណេះដឹង​ដើរចូលទៅ ហើយ​ទទួលទោស​។


ចូរ​ស្ទង់មើល​គន្លង​នៃ​ជើង​របស់អ្នក នោះ​អស់ទាំង​ផ្លូវ​របស់អ្នក​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​។


គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។


ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។


ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម