Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:98 - ព្រះគម្ពីរខ្មែរសាកល

98 សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​មានប្រាជ្ញា​ជាង​សត្រូវ​របស់ទូលបង្គំ ដ្បិត​វា​ជារបស់​ទូលបង្គំ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

98 បទ‌បញ្ជា​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​ទូល‌បង្គំ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

98 បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

98 សេចក្ដី​បង្គាប់​របស់​ទ្រង់ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​ខ្មាំង​សត្រូវ ដ្បិត​បាន​នៅ​ជាប់​ជា​មួយ​នឹង​ទូលបង្គំ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

98 បទ​បញ្ជា​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ខ្ញុំ​រិះ‌គិត​ពី​ហ៊ូកុំ​នេះ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:98
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ទូលបង្គំ​បាន​ជ្រើសរើស​ផ្លូវ​នៃ​សេចក្ដីស្មោះត្រង់​; ទូលបង្គំ​បាន​តាំង​ច្បាប់​របស់ព្រះអង្គ​នៅចំពោះទូលបង្គំ​។


ដ្បិត​ព្រះយេហូវ៉ា​ប្រទាន​ប្រាជ្ញា​; ចំណេះដឹង និង​ការយល់ដឹង​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


មនុស្ស​អាក្រក់​មិន​យល់ច្បាស់​នូវ​សេចក្ដីយុត្តិធម៌​ឡើយ រីឯ​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា យល់ច្បាស់​ទាំងស្រុង​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម