មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។
ទំនុកតម្កើង 37:30 - ព្រះគម្ពីរខ្មែរសាកល មាត់របស់មនុស្សសុចរិតថ្លែងប្រាជ្ញា ហើយអណ្ដាតរបស់គេពោលសេចក្ដីយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌ អាល់គីតាប មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ |
មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។
អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕
អណ្ដាតរបស់មនុស្សសុចរិត ប្រៀបដូចជាប្រាក់ដែលសម្រិតសម្រាំង រីឯចិត្តរបស់មនុស្សអាក្រក់មានតម្លៃតិចណាស់។
បបូរមាត់របស់មនុស្សសុចរិត ចិញ្ចឹមមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើស្លាប់ដោយព្រោះខ្វះវិចារណញ្ញាណ។
មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា រីឯអណ្ដាតនៃសេចក្ដីកំហូចនឹងត្រូវបានកាត់ចេញ។
បបូរមាត់របស់មនុស្សមានប្រាជ្ញា ផ្សាយចំណេះដឹង ប៉ុន្តែចិត្តរបស់មនុស្សល្ងង់មិនមែនដូច្នោះទេ។
ប្រេង និងគ្រឿងក្រអូបធ្វើឲ្យចិត្តអរសប្បាយ ហើយភាពផ្អែមល្ហែមរបស់មិត្តភក្ដិខ្លួន មកពីការប្រឹក្សាដ៏អស់ពីចិត្ត។
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្តរីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។
ពាក្យសម្ដីរបស់អ្នករាល់គ្នាត្រូវប្រកបដោយសេចក្ដីសប្បុរសជានិច្ច ទាំងមានជាតិអំបិលផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងម្នាក់ៗយ៉ាងណា។