ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។
ទំនុកតម្កើង 37:24 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត អាល់គីតាប ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះអុលឡោះតាអាឡាកាន់ដៃគេជាប់។ |
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។
ដ្បិតដើមដៃរបស់មនុស្សអាក្រក់នឹងត្រូវបានបំបាក់ ប៉ុន្តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។
ព្រះអង្គបានយកខ្ញុំឡើងពីរណ្ដៅនៃសេចក្ដីវិនាស ពីភក់ជ្រាំ ហើយដាក់ជើងរបស់ខ្ញុំនៅលើថ្មដា ក៏ធ្វើឲ្យជំហានរបស់ខ្ញុំស្ថិតស្ថេរ។
ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ!
ដ្បិតទោះបីជាមនុស្សសុចរិតដួលប្រាំពីរដងក៏ដោយ ក៏គង់តែនឹងក្រោកឡើងវិញ រីឯមនុស្សអាក្រក់នឹងជំពប់ទៅក្នុងមហន្តរាយ។
ស៊ីម្មានឲ្យពរពួកគេ ព្រមទាំងនិយាយនឹងម៉ារាម្ដាយរបស់បុត្រតូចថា៖ “មើល៍! កូននេះត្រូវបានតាំងឡើងសម្រាប់ការដួលរលំនិងការងើបឡើងរបស់មនុស្សជាច្រើនក្នុងចំណោមអ៊ីស្រាអែល និងសម្រាប់ជាទីសម្គាល់ដែលត្រូវគេប្រឆាំង