Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:24 - អាល់គីតាប

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​អុលឡោះ‌តាអាឡា​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ទោះបីជា​គេ​ដួល​ក៏ដោយ ក៏​គេ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រទ្រង់​ដៃ​របស់គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ទ្រង់​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ។


អុលឡោះ‌តាអាឡា​ជួយ​គាំទ្រ​ជន​ក្រីក្រ តែ​ទ្រង់​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។


ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ទ្រង់​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។


ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ​ ។


ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​ណា​ខ្ញុំ​ពោល​ថា «ខ្ញុំ​ដួល​ឥឡូវ​ហើយ!» នោះ​ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ជួយ​ទ្រ​ខ្ញុំ។


ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។


លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីយំ ជា​ម្តាយ​ថា៖ «អុលឡោះ​បាន​ចាត់​កូន​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ កូន​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​អុលឡោះ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម