សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
ទំនុកតម្កើង 35:26 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។ សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាស នឹងអាប់យសទៅ អាល់គីតាប សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញខ្ញុំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ខ្ញុំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។ |
សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕
សូមឲ្យពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងអៀនខ្មាស សូមឲ្យពួកដែលគិតគូរការអាក្រក់ទាស់នឹងទូលបង្គំ បានថយទៅវិញ ហើយទទួលការអាប់យស។
ដ្បិតទូលបង្គំបានទូលថា៖ “កុំឲ្យពួកគេអរសប្បាយលើទូលបង្គំឡើយ; នៅពេលជើងទូលបង្គំរអិល ពួកគេលើកខ្លួនឡើងទាស់នឹងទូលបង្គំ”។
តាមពិត មិនមែនជាខ្មាំងសត្រូវទេ ដែលត្មះតិះដៀលខ្ញុំ—— បើដូច្នោះ ខ្ញុំអាចទ្រាំបាន; មិនមែនជាអ្នកដែលស្អប់ខ្ញុំទេ ដែលលើកខ្លួនឡើងទាស់នឹងខ្ញុំ—— បើដូច្នោះ ខ្ញុំអាចលាក់ខ្លួនពីអ្នកនោះបាន។
សូមឲ្យអ្នកដែលចោទប្រកាន់ព្រលឹងរបស់ទូលបង្គំបានអាម៉ាស់មុខ ហើយសាបសូន្យទៅ សូមឲ្យអ្នកដែលរកធ្វើទុក្ខទូលបង្គំ ត្រូវបានគ្របដណ្ដប់ដោយការត្មះតិះដៀល និងភាពអាប់យស។
មើល៍! អស់អ្នកដែលក្ដៅក្រហាយទាស់នឹងអ្នក នឹងអាម៉ាស់មុខ ហើយអៀនខ្មាស មនុស្សដែលតតាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយវិនាសទៅ។
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ដូចគ្នាដែរ អ្នករាល់គ្នាដែលនៅក្មេងអើយ ចូរចុះចូលនឹងពួកចាស់ទុំចុះ។ អ្នកទាំងអស់គ្នាត្រូវបំពាក់ខ្លួនដោយការបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ដ្បិត “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។