ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 34:3 - ព្រះគម្ពីរខ្មែរសាកល

ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ជាមួយ​ខ្ញុំ​! យើង​នាំគ្នា​លើក​ព្រះនាម​របស់ព្រះអង្គ​ឡើង​ជាមួយគ្នា​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ដំកើង​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ‌នាម​ទ្រង់​ឡើង

សូមមើលជំពូក

អាល់គីតាប

សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា អុលឡោះ‌តាអាឡា​ថ្កុំ‌ថ្កើង​រុង‌រឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​នាម​ទ្រង់​ជា​មួយ​គ្នា!។

សូមមើលជំពូក



ទំនុកតម្កើង 34:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អ្នកដែល​ចង់​ឃើញ​ការរាប់ជាសុចរិត​ដល់​ទូលបង្គំ បាន​ស្រែកហ៊ោ និង​អរសប្បាយ​។ សូមឲ្យ​ពួកគេ​និយាយ​ជានិច្ច​ថា​៖ “សូម​លើកតម្កើង​ព្រះយេហូវ៉ា​! ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​សេចក្ដីសុខសាន្ត​របស់​បាវបម្រើ​ព្រះអង្គ”។


សូមឲ្យ​អស់អ្នក​ដែល​ស្វែងរក​ព្រះអង្គ​បាន​រីករាយ និង​អរសប្បាយ​ក្នុង​ព្រះអង្គ​; សូមឲ្យ​អ្នកដែល​ស្រឡាញ់​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និយាយ​ជានិច្ច​ថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​!”។


បណ្ដា​ប្រជាជន​អើយ ចូរ​ថ្វាយពរ​ព្រះ​របស់យើង ហើយ​ឲ្យ​គេ​ឮ​សំឡេង​នៃ​ការសរសើរតម្កើង​ព្រះអង្គ​ចុះ​!


ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់​ព្រះ​ដោយ​ចម្រៀង ហើយ​លើកតម្កើង​ព្រះអង្គ​ដោយ​ការអរព្រះគុណ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សណ្ដាប់​មនុស្ស​ខ្វះខាត ហើយ​មិន​មើលងាយ​មនុស្ស​របស់ព្រះអង្គ​ដែលជាអ្នកទោស​ឡើយ​។


ពេលនោះ ម៉ារា​ពោលថា៖ “ព្រលឹង​របស់ខ្ញុំ​លើកតម្កើង​ព្រះអម្ចាស់


ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។


បំណងចិត្ត និង​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​គឺថា កុំឲ្យ​ខ្ញុំ​មានអ្វី​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ សូមឲ្យ​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកតម្កើង​ក្នុង​រូបកាយ​របស់ខ្ញុំ ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​នៅឥឡូវនេះ​ដូច​សព្វដង ទោះបីជា​តាមរយៈ​ការរស់ ឬ​ការស្លាប់​ក៏ដោយ​។


ទូតនោះ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ចូរ​កោតខ្លាច​ព្រះ ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ចុះ ដ្បិត​ពេលវេលា​នៃ​ការជំនុំជម្រះ​របស់​ព្រះអង្គ​មក​ដល់​ហើយ​។ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​ប្រភព​ទឹក​នានា​ចុះ”។