ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
ទំនុកតម្កើង 30:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ព្រះអង្គបានយកព្រលឹងរបស់ទូលបង្គំចេញពីស្ថានមនុស្សស្លាប់ ព្រះអង្គបានរក្សាជីវិតទូលបង្គំ កុំឲ្យចុះទៅរណ្ដៅមរណៈ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រះអង្គបានប្រោសឲ្យទូលបង្គំរស់ឡើងវិញ ចេញពីចំណោមអស់អ្នក ដែលធ្លាក់ចុះទៅក្នុងរណ្តៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ទ្រង់បានស្រង់ព្រលឹងខ្ញុំ ចេញពីចំណោមមនុស្សស្លាប់ ខ្ញុំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែទ្រង់ប្រោសខ្ញុំឲ្យរស់ឡើងវិញ។ |
ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
មែនហើយ ព្រះអង្គបានរំដោះព្រលឹងរបស់ខ្ញុំពីសេចក្ដីស្លាប់ បានរំដោះភ្នែករបស់ខ្ញុំពីទឹកភ្នែក ហើយបានរំដោះជើងរបស់ខ្ញុំពីការជំពប់។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ! ថ្មដានៃទូលបង្គំអើយ សូមកុំនៅស្ងៀមនឹងទូលបង្គំឡើយ! ប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ ទូលបង្គំនឹងបានដូចជាពួកដែលចុះទៅរណ្ដៅមរណៈមិនខាន!
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ព្រះអង្គដែលធ្វើឲ្យទូលបង្គំឃើញទុក្ខវេទនា និងមហន្តរាយជាច្រើន គឺព្រះអង្គហើយ ធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញម្ដងទៀត; ព្រះអង្គនឹងនាំទូលបង្គំឡើងពីជម្រៅនៃផែនដីម្ដងទៀត។
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
ព្រះអម្ចាស់នៃទូលបង្គំអើយ ដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សមានជីវិតរស់ ហើយជីវិតនៃវិញ្ញាណរបស់ទូលបង្គំក៏ស្ថិតនៅក្នុងអស់ទាំងសេចក្ដីនេះដែរ។ ដូច្នេះ សូមព្រះអង្គប្រោសទូលបង្គំឲ្យជា ហើយឲ្យទូលបង្គំមានជីវិតរស់ផង!