ព្រះយេហូវ៉ាអើយ សូមកុំប្រទានឲ្យមនុស្សអាក្រក់តាមបំណងប្រាថ្នារបស់គេឡើយ; សូមកុំឲ្យផែនការអាក្រក់របស់គេបានជឿនទៅមុខឡើយ ក្រែងលោគេលើកខ្លួនឡើង! សេឡា
ទំនុកតម្កើង 27:12 - ព្រះគម្ពីរខ្មែរសាកល សូមកុំប្រគល់ទូលបង្គំទៅតាមបំណងរបស់ពួកបច្ចាមិត្តទូលបង្គំឡើយ ដ្បិតពួកសាក្សីភូតភរ និងពួកដកដង្ហើមចេញជាសេចក្ដីឃោរឃៅ បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង អាល់គីតាប សូមកុំបណ្តោយឲ្យខ្ញុំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ខ្ញុំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ខ្ញុំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ |
ព្រះយេហូវ៉ាអើយ សូមកុំប្រទានឲ្យមនុស្សអាក្រក់តាមបំណងប្រាថ្នារបស់គេឡើយ; សូមកុំឲ្យផែនការអាក្រក់របស់គេបានជឿនទៅមុខឡើយ ក្រែងលោគេលើកខ្លួនឡើង! សេឡា
សូមចាប់អារម្មណ៍នឹងសត្រូវរបស់ទូលបង្គំផង ដ្បិតពួកគេមានចំនួនច្រើន ហើយពួកគេស្អប់ទូលបង្គំដោយសម្អប់ដ៏សាហាវ។
ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។
កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
ដ្បិតទូលបង្គំបានទូលថា៖ “កុំឲ្យពួកគេអរសប្បាយលើទូលបង្គំឡើយ; នៅពេលជើងទូលបង្គំរអិល ពួកគេលើកខ្លួនឡើងទាស់នឹងទូលបង្គំ”។
ដោយសារតែការនេះ ទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំ គឺសត្រូវរបស់ទូលបង្គំមិនស្រែកដោយមានជ័យជម្នះលើទូលបង្គំឡើយ។
ព្រះយេហូវ៉ានឹងការពារគេ ហើយរក្សាជីវិតគេ ដូច្នេះគេត្រូវបានហៅថាមានព្រះពរនៅលើផែនដី។ សូមកុំប្រគល់គេតាមចំណង់ពួកសត្រូវរបស់គេឡើយ!
នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។
ពេលនោះ សូលនៅតែបញ្ចេញពាក្យគំរាមសម្លាប់ចំពោះពួកសិស្សរបស់ព្រះអម្ចាស់។ គាត់ចូលទៅជួបមហាបូជាចារ្យ