រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង!
ទំនុកតម្កើង 25:11 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមលើកលែងទោសអំពើទុច្ចរិតរបស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំធំក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! ទូលបង្គំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមលើកលែងទោសឲ្យទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់នាមទ្រង់ សូមលើកលែងទោសឲ្យខ្ញុំផង។ |
រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង!
ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំផង សូមនាំព្រលឹងរបស់ទូលបង្គំចេញពីទុក្ខវេទនា ស្របតាមសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ; ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ព្រះអង្គទ្រង់ដឹកនាំ និងនាំផ្លូវទូលបង្គំ។
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គផង! សូមរំដោះយើងខ្ញុំ ហើយលុបលាងបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ ដែលលុបការបំពានរបស់អ្នកចេញដោយយល់ដល់ខ្លួនយើង ហើយយើងនឹងមិននឹកចាំបាបរបស់អ្នកទៀតឡើយ។
ដោយយល់ដល់នាមរបស់យើង យើងនឹងបង្អង់កំហឹងរបស់យើង ដោយយល់ដល់សេចក្ដីសរសើរតម្កើងដល់យើង យើងនឹងទប់កំហឹងចំពោះអ្នក ដើម្បីកុំឲ្យយើងបានកាត់អ្នកចេញឡើយ។
ប៉ុន្តែអំណោយទានមិនដូចការបំពានទេ។ ជាការពិត ប្រសិនបើមនុស្សជាច្រើនបានស្លាប់ដោយសារតែការបំពានរបស់មនុស្សម្នាក់ទៅហើយ ចុះទម្រាំព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណពីមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ តើមានសម្បូរហូរហៀរដល់មនុស្សជាច្រើនលើសពីនេះអម្បាលម៉ានទៅទៀត!
កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះបាបរបស់អ្នករាល់គ្នាត្រូវបានលើកលែងទោសឲ្យអ្នករាល់គ្នាហើយ ដោយសារតែព្រះនាមរបស់ព្រះគ្រីស្ទ;