Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:10 - ព្រះគម្ពីរខ្មែរសាកល

10 អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ‌តាអាឡា​មាន​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ដំបូន្មាន​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:10
33 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ហើយ​និយាយថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​របស់ទូលបង្គំ​! ព្រះអង្គ​មិន​បាន​បោះបង់ចោល​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ចំពោះ​ចៅហ្វាយ​របស់ទូលបង្គំ​ឡើយ​។ រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​បាន​នាំ​ទូលបង្គំ​តាម​ផ្លូវ​មក​ផ្ទះ​បងប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ”។


ហេណុក​បាន​ដើរ​ជាមួយ​ព្រះ រួច​មិនមាន​គាត់​ទៀតទេ ពីព្រោះ​ព្រះ​បាន​ទទួលយក​គាត់​ទៅ​។


ទោះបីជា​ទូលបង្គំ​ដើរ​នៅកណ្ដាល​ទុក្ខវេទនា​ក៏ដោយ ក៏​ព្រះអង្គ​នឹង​រក្សាជីវិត​ទូលបង្គំ​; ព្រះអង្គ​នឹង​លូក​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​កំហឹង​របស់​សត្រូវ​ទូលបង្គំ ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ​។


ដ្បិត​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ហើយ​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​បានធ្វើ​ក្នុង​ភាពស្មោះត្រង់​។


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដីមេត្តា​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​! សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ថែរក្សា​ទូលបង្គំ​ជានិច្ច​ផង


អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕


ព្រះអង្គ​នឹង​បញ្ជូន​ពី​ស្ថានសួគ៌​មក ហើយ​សង្គ្រោះ​ខ្ញុំ​; ព្រះអង្គ​បាន​ត្មះតិះដៀល​អ្នកដែល​ជាន់ឈ្លី​ខ្ញុំ​។ សេឡា ព្រះ​នឹង​បញ្ជូន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មក​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​បាន​ជួបគ្នា​; សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីសុខសាន្ត​បាន​ថើប​គ្នា​។


សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដើរនៅមុខ​ព្រះអង្គ​។


“ដោយព្រោះ​គេ​បាន​ស្រឡាញ់​យើង ដូច្នេះ​យើង​នឹង​រំដោះ​គេ ដោយព្រោះ​គេ​បាន​ស្គាល់​នាម​របស់យើង ដូច្នេះ​យើង​នឹង​លើក​គេ​ឲ្យរួចផុត​។


ព្រះអង្គ​បាន​នឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


នៅពេល​អ្នក​ឆ្លងកាត់​ទឹក យើង​នៅជាមួយ​អ្នក​; នៅពេល​អ្នក​ឆ្លងកាត់​ទន្លេ វា​នឹង​មិន​ជន់លិច​អ្នក​; នៅពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក ហើយ​អណ្ដាតភ្លើង​ក៏​មិន​ឆេះ​អ្នក​ដែរ​។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


គឺ​ក្នុងចំណោម​ប្រជាជាតិ​នីមួយៗ អ្នកណា​ដែល​កោតខ្លាច​ព្រះ និង​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ព្រះអង្គ​ទទួល​អ្នកនោះ​។


ដ្បិត​មិនមែន​អ្នកស្ដាប់​ក្រឹត្យវិន័យ​ទេ ដែល​សុចរិត​នៅចំពោះ​ព្រះ គឺ​អ្នកធ្វើតាម​ក្រឹត្យវិន័យ​វិញ ដែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។


មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម