Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:9 - ព្រះគម្ពីរខ្មែរសាកល

9 ដោយយល់ដល់​នាម​របស់យើង យើង​នឹង​បង្អង់​កំហឹង​របស់យើង ដោយយល់ដល់​សេចក្ដីសរសើរតម្កើង​ដល់​យើង យើង​នឹង​ទប់​កំហឹង​ចំពោះ​អ្នក ដើម្បីកុំឲ្យ​យើង​បាន​កាត់​អ្នក​ចេញ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្ដី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ នឹង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​អុលឡោះ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 48:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ ព្រះអង្គ​បាន​សង្គ្រោះ​ពួកគាត់​ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដើម្បី​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​លើកលែងទោស​អំពើទុច្ចរិត​របស់ទូលបង្គំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​អំពើទុច្ចរិតរបស់ទូលបង្គំ​ធំក្រៃលែង​។


យ៉ាងណាមិញ ព្រះអង្គ​មានសេចក្ដីមេត្តាករុណា​; ព្រះអង្គ​លុបលាង​អំពើទុច្ចរិត​របស់ពួកគាត់ ហើយ​មិន​បាន​បំផ្លាញ​ពួកគាត់​ទេ​។ ព្រះអង្គ​បាន​ទប់​ព្រះពិរោធ​របស់ព្រះអង្គ​ជាច្រើនលើកច្រើនសា គឺ​មិន​បាន​ធ្វើឲ្យ​សេចក្ដីក្រេវក្រោធ​ទាំងអស់​របស់ព្រះអង្គ​ឆួលឡើង​ឡើយ​។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!


សុភនិច្ឆ័យ​របស់​មនុស្ស​ធ្វើឲ្យ​ខ្លួន​យឺត​នឹង​ខឹង ហើយ​ភាពរុងរឿង​របស់អ្នកនោះ គឺ​ការ​មើលរំលង​ការបំពាន​។


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


ជាការពិត យើង​នឹង​ការពារ​ទីក្រុង​នេះ ដើម្បី​សង្គ្រោះ​ទីក្រុងនេះ ដោយយល់ដល់​ខ្លួនយើង និង​ដោយយល់ដល់​ដាវីឌ​អ្នកបម្រើ​របស់យើង’”។


យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។


ដោយយល់ដល់​ខ្លួនយើង ដោយយល់ដល់​ខ្លួនយើង បានជា​យើង​នឹង​ធ្វើ​ការទាំងនោះ​។ តើ​នាមរបស់យើង​ត្រូវបាន​បន្ទាបបន្ថោក​ដូចម្ដេចបាន​? យើង​នឹង​មិន​ប្រគល់​សិរីរុងរឿង​របស់យើង​ទៅ​អ្នកដទៃ​ឡើយ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម