ព្រះយេហូវ៉ានឹងលូកដំបងរាជ្យដ៏មានឫទ្ធានុភាពរបស់ព្រះអម្ចាស់ពីស៊ីយ៉ូន; សូមឲ្យព្រះអម្ចាស់គ្រប់គ្រងនៅកណ្ដាលចំណោមខ្មាំងសត្រូវរបស់ព្រះអង្គចុះ។
ទំនុកតម្កើង 23:4 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ អាល់គីតាប ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។ |
ព្រះយេហូវ៉ានឹងលូកដំបងរាជ្យដ៏មានឫទ្ធានុភាពរបស់ព្រះអម្ចាស់ពីស៊ីយ៉ូន; សូមឲ្យព្រះអម្ចាស់គ្រប់គ្រងនៅកណ្ដាលចំណោមខ្មាំងសត្រូវរបស់ព្រះអង្គចុះ។
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទោះបីជាទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនាក៏ដោយ ក៏ព្រះអង្គនឹងរក្សាជីវិតទូលបង្គំ; ព្រះអង្គនឹងលូកព្រះហស្តរបស់ព្រះអង្គទាស់នឹងកំហឹងរបស់សត្រូវទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងសង្គ្រោះទូលបង្គំ។
យ៉ាងណាមិញ ព្រះអង្គបានកម្ទេចយើងខ្ញុំនៅកន្លែងរបស់ឆ្កែព្រៃ ហើយគ្របដណ្ដប់យើងខ្ញុំដោយស្រមោលនៃសេចក្ដីស្លាប់។
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
រួចខ្ញុំក៏យកឈើច្រត់របស់ខ្ញុំឈ្មោះ “សេចក្ដីសន្ដោស” ហើយកាច់វាចោល ដើម្បីផ្ដាច់សម្ពន្ធមេត្រីរបស់ខ្ញុំ ដែលខ្ញុំបានតាំងជាមួយប្រជាជាតិទាំងអស់។
រួចខ្ញុំក៏កាច់ឈើច្រត់មួយទៀតរបស់ខ្ញុំឈ្មោះ “សម្ពន្ធ” ដើម្បីផ្តាច់ភាពជាបងប្អូនរវាងយូដា និងអ៊ីស្រាអែល។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘នៅគ្រានោះ មនុស្សដប់នាក់ពីអស់ទាំងភាសានៃប្រជាជាតិនានា នឹងចាប់ជាយអាវរបស់ជនជាតិយូដាម្នាក់ ដោយពោលថា: “សូមឲ្យពួកខ្ញុំទៅជាមួយពួកអ្នកផង ពីព្រោះពួកខ្ញុំបានឮថា ព្រះគង់នៅជាមួយពួកអ្នក!”’”៕
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚