Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 23:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ទោះបីជា​ទូលបង្គំ​ដើរ​ក្នុង​ជ្រលងភ្នំ​ស្រមោលនៃសេចក្ដីស្លាប់​ក៏ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​មហន្តរាយ​ឡើយ ដ្បិត​ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ​; ដំបង និង​ឈើច្រត់​របស់ព្រះអង្គ​កម្សាន្តចិត្ត​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ អើ ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទោះ​បី​ខ្ញុំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ការពារ និង​រក្សា​ខ្ញុំ​ជា‌និច្ច​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 23:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ខ្លាច​ពេល​ព្រឹក​ដូច​ជា​ម្លប់ នៃ​សេចក្ដី​ស្លាប់​ដល់​ពួក​គេ ដ្បិត​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ម្លប់ នៃ​សេចក្ដី​ស្លាប់​នោះ​ហើយ។


សូម​ឲ្យ​សេចក្ដី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ មក​ទទួល​ធ្វើ​ជា​ម្ចាស់ សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង។


៙ ព្រះ‌យេហូវ៉ា​សន្ធឹង​ដំបង​រាជ្យដ៏​មានឥទ្ធិឫទ្ធិ របស់​ព្រះករុណា ចេញ​ពី​ក្រុង​ស៊ីយ៉ូន។ សូម​គ្រប់‌គ្រង​នៅ​កណ្ដាល​ខ្មាំង​សត្រូវ របស់​ព្រះ​ករុណា!


ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?


៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។


គេ​នឹង​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​គង់​នៅ​ជាមួយ ជំនាន់​មនុស្ស​សុចរិត។


ខ្ញុំ​មិន​ខ្លាច​មនុស្ស​ទាំង​សល់‌សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។


តែព្រះ‌អង្គ​បាន​បំបាក់​យើង​ខ្ញុំ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់


កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។


គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?


សូម​ព្រះ‌អង្គ​ឃ្វាល​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដោយ​ដំបង​របស់​ព្រះ‌អង្គ គឺ​ហ្វូង​ចៀម​ដ៏​ជា​មត៌ក​របស់​ព្រះ‌អង្គ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្ដាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ។


ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លម្អ» មក​កាច់​បំបាក់ ដើម្បី​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន​ជាតិ​ទាំង‌ឡាយ។


រួច​ខ្ញុំ​ក៏​បំបាក់​ដំបង​របស់​ខ្ញុំ​មួយ​ទៀត ដែល​ឈ្មោះ​ថា «សម្ពន្ធមិត្ត» ដើម្បី​នឹង​ផ្តាច់សម្ពន្ធ​មេត្រី​គ្នា​រវាង​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។


«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។


សូម​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​គង់​ជា​មួយ​វិញ្ញាណ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម