ព្រះអង្គទ្រង់ធ្វើឲ្យអ្នកក្រខ្សត់ក្រោកឡើងពីធូលីដី ព្រះអង្គទ្រង់លើកអ្នកខ្វះខាតឡើងពីគំនរលាមក
ទំនុកតម្កើង 22:29 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលចម្រុងចម្រើននៅលើផែនដីនឹងបានហូប ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលីដី គឺអស់អ្នកដែលមិនអាចរក្សាព្រលឹងរបស់ខ្លួន នឹងលុតជង្គង់នៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង អាល់គីតាប ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំទ្រង់ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំទ្រង់ដែរ។ |
ព្រះអង្គទ្រង់ធ្វើឲ្យអ្នកក្រខ្សត់ក្រោកឡើងពីធូលីដី ព្រះអង្គទ្រង់លើកអ្នកខ្វះខាតឡើងពីគំនរលាមក
នោះព្រះពិរោធរបស់ព្រះបានឆួលឡើងទាស់នឹងពួកគាត់ ព្រះអង្គក៏សម្លាប់ពួកអ្នកមាំមួនក្នុងចំណោមពួកគាត់ ហើយវាយផ្ដួលពួកមនុស្សកំលោះនៃអ៊ីស្រាអែល។
ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
អ្នកនឹងត្រូវបានបន្ទាបចុះ ក៏និយាយចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងឮតិចៗចេញពីធូលីដីមក សំឡេងរបស់អ្នកនឹងបានដូចជាសំឡេងរបស់គ្រូអន្ទងខ្មោច គឺចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងខ្សឹបចេញពីធូលីដីមក។
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅលើមេឃ នៅលើផែនដី និងនៅក្រោមផែនដី លុតចុះដោយសារតែព្រះនាមព្រះយេស៊ូវ
ប្រជាជាតិនានានឹងដើរចុះដើរឡើងដោយពន្លឺរបស់ទីក្រុងនោះ ហើយបណ្ដាស្ដេចនៃផែនដីនឹងនាំសិរីរុងរឿងរបស់ខ្លួនមកក្នុងទីក្រុងនោះ។