Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ៙ អស់​អ្នក​ដែល​មាន​ចិត្ត​ស្កប់​ស្កល់ នៅ​លើ​ផែនដី នឹង​បរិ‌ភោគ ហើយ​ថ្វាយ‌បង្គំ អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី ព្រម​ទាំង​អ្នក​ដែល​មិន​អាច​រក្សា​ជីវិត​ខ្លួន ក៏​នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 អស់អ្នក​ដែល​ចម្រុងចម្រើន​នៅលើ​ផែនដី​នឹង​បាន​ហូប ព្រមទាំង​ថ្វាយបង្គំ​ផង អស់អ្នក​ដែល​ចុះទៅ​ក្នុង​ធូលីដី គឺ​អស់អ្នក​ដែល​មិន​អាច​រក្សា​ព្រលឹង​របស់ខ្លួន នឹង​លុតជង្គង់​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អស់​អ្នក​មាន​ចិត្ត​ស្កប់‌ស្កល់​នៅ​ផែនដី​នឹង​បរិភោគ ព្រម​ទាំង​ថ្វាយ‌បង្គំ​ផង អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី នឹង​ឱន​ក្រាប​នៅ​ចំពោះ​ទ្រង់ ហើយ​ទាំង​អ្នក​ដែល​មិន​អាច​នឹង​រក្សា​ជីវិត​ខ្លួន​បាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:29
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម


ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។ ៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។


ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។


សេចក្ដី​ក្រោធ​របស់​ព្រះក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រមទាំង​បំបាក់​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ផង​ដែរ។


ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​សេចក្ដី​ស្គម‌រីង​រៃ​ទៅ​ក្នុង​ចំណោម ពួក​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ។


ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


នោះ​អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សម្ដី​អ្នក​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សម្ដី​អ្នក​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។


យើង​បាន​ស្បថ​ដោយ​ខ្លួន​យើង ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​យើង ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខយើង ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ស្បថ​ពី​ដំណើរ​យើង។


អ្នក​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប។


ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​បំផ្លាញ​អ្នក ដ្បិត​អ្នក​ទាស់​ប្រឆាំង​នឹង​យើង គឺ​ប្រឆាំង​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​អ្នក។


អស់​អ្នក​ដែល​បាន​សង្គ្រោះ​នឹង​ឡើង​មក​ភ្នំ​ស៊ីយ៉ូន ដើម្បី​គ្រប់​គ្រង​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។:៚


អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច»។


ដើម្បី​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេ‌ស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ


ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្តេច​នានា​នៅ​ផែនដី ក៏​យក​សិរី​ល្អ​របស់​ខ្លួន​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម