សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ទំនុកតម្កើង 21:8 - ព្រះគម្ពីរខ្មែរសាកល ព្រះហស្តរបស់ព្រះករុណានឹងរកឃើញអស់ទាំងខ្មាំងសត្រូវរបស់ព្រះករុណា ព្រះហស្តស្ដាំរបស់ព្រះករុណានឹងរកឃើញពួកអ្នកដែលស្អប់ព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហស្តរបស់ព្រះករុណា នឹងរកឲ្យឃើញអស់ទាំង ខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះហស្តស្តាំរបស់ព្រះករុណា នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ អាល់គីតាប ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។ |
សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។
មនុស្សដែលរស់នៅទីរហោស្ថាននឹងលុតជង្គង់នៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់នឹងលិទ្ធធូលីដី។
ដូចដែលដៃរបស់យើងបានចាប់អាណាចក្រទាំងឡាយនៃរូបបដិមាករឥតប្រយោជន៍ ដែលរូបឆ្លាក់របស់គេវិសេសជាងយេរូសាឡិម ក៏វិសេសជាងសាម៉ារីយ៉ាងណា
“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។