ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 150:1 - ព្រះគម្ពីរខ្មែរសាកល

ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស ជា​ទី​សំដែង​ព្រះ‌ចេស្តា​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង អុលឡោះ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ទ្រង់​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ដំណាក់​ដ៏​រឹង‌មាំ​របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 150:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ទីវិសុទ្ធ​ដ៏ខ្ពស់បំផុត​របស់ព្រះអង្គ ព្រះអង្គ​រំពៃមើល​ពី​ស្ថានសួគ៌​មក​ផែនដី


ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ហាលេលូយ៉ា​! ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរឲ្យមាន​ការសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!


ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​បញ្ចេញ​វាចា មួយ​យប់​ទៅ​មួយ​យប់ វា​សម្ដែង​ចំណេះដឹង​។


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ក្ដាន់ញី​កើតកូន ហើយ​ធ្វើឲ្យ​ព្រៃ​អស់រលីង​។ នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ អ្វីៗ​ទាំងអស់​ស្រែកឡើងថា​៖ “សិរីរុងរឿង​!”។


ពួកមនុស្ស​មានប្រាជ្ញា​នឹង​ភ្លឺត្រចះត្រចង់​ដូចជា​រស្មី​នៃ​ផ្ទៃមេឃ ហើយ​ពួកអ្នកដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត នឹងបាន​ដូចជា​ផ្កាយ គឺ​ជារៀងរហូតអស់កល្បជានិច្ច​។