Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 150 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

1 ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ!

2 ចូរ​សរសើរ​តម្កើង​ព្រះអង្គ ចំពោះ​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!

3 ចូរ​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​សំឡេង​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!

4 ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!

5 ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង!

6 ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ហាលេ‌លូយ៉ា!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម