Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 150:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​ចំពោះ​អានុភាព​ដ៏បរិបូរ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​សរសើរ​តម្កើង​ព្រះអង្គ ចំពោះ​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើរ របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​សរសើរ​តម្កើង​ទ្រង់ ចំពោះ​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់! ចូរ​សរសើរ​តម្កើង​ទ្រង់ ដ្បិត​ទ្រង់​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 150:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​មនុស្សលោក​ស្គាល់​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ និង​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​នៃ​រាជ្យអំណាច​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ភាពធំឧត្ដម​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។


ចូរ​ថ្លែង​អំពី​សិរីរុងរឿង​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជាតិ​នានា ចូរ​ថ្លែង​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​បណ្ដាជន​ទាំងអស់​;


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ព្រះអង្គ​គួរឲ្យកោតខ្លាច​លើស​ព្រះ​ទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម