Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 150:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស ជា​ទី​សំដែង​ព្រះ‌ចេស្តា​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង អុលឡោះ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ទ្រង់​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ដំណាក់​ដ៏​រឹង‌មាំ​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 150:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី


ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


ហាលេ‌លូយ៉ា! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ!


ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿង របស់​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។


ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង


ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូន និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង ក្នុង​ព្រះ‌វិហារ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់!»។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។


រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម