ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ទំនុកតម្កើង 119:78 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមនុស្សព្រហើនត្រូវខ្មាស ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត អំពីព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់ អាល់គីតាប សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ខ្ញុំ រីឯខ្ញុំវិញ ខ្ញុំសញ្ជឹងគិតពីឱវាទរបស់ទ្រង់។ |
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
ព្រះអង្គបានស្ដីបន្ទោសមនុស្សក្អេងក្អាងដែលត្រូវបណ្ដាសា គឺមនុស្សដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទោះបីជាពួកមេដឹកនាំអង្គុយនិយាយទាស់នឹងទូលបង្គំក៏ដោយ ក៏បាវបម្រើរបស់ព្រះអង្គនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គដែរ។
មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ជាការពិត អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ នឹងមិនអាម៉ាស់មុខឡើយ គឺអ្នកដែលក្បត់ដោយគ្មានហេតុផលវិញ ដែលនឹងអាម៉ាស់មុខ។
សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។ សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។
ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
ពោលគឺ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តបាប ក៏ត្រូវគេវាយ ហើយស៊ូទ្រាំ តើមានអ្វីគួរឲ្យសរសើរ? ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ក៏រងទុក្ខលំបាក ហើយស៊ូទ្រាំ នោះទើបជាការគួរឲ្យសរសើរនៅចំពោះព្រះ។