ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:124 - ព្រះគម្ពីរខ្មែរសាកល

សូម​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ហើយ​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ប្រព្រឹត្ត​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយសូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ របស់​ព្រះអង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ប្រព្រឹត្ត​នឹង​អ្នក​បំរើ​ទ្រង់ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ របស់​ទ្រង់ ដោយ​ចិត្ត​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាប់ របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 119:124
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​ប្រព្រឹត្ត​ដល់​យើង​តាម​បាប​របស់យើង​ឡើយ ក៏​មិន​តបសង​ដល់​យើង​តាម​អំពើទុច្ចរិត​របស់យើង​ដែរ​។


ព្រះយេហូវ៉ា​អើយ សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។


ទូលបង្គំ​បាន​រៀបរាប់ទូល​អំពី​ផ្លូវ​របស់ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ទូលបង្គំ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​អើយ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ គឺ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ មកដល់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!


ព្រះអង្គ​លាក់​ពួកគេ​នៅក្នុង​ទីលាក់កំបាំង​នៃ​ព្រះវត្តមាន​របស់ព្រះអង្គ ពី​ឧបាយកល​របស់​មនុស្ស​; ព្រះអង្គ​រក្សា​ពួកគេ​ទុក​នៅក្នុង​ពន្លា ឲ្យរួចពី​ជម្លោះ​នៃ​អណ្ដាត​។


ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! សូម​លុប​ការបំពាន​របស់ទូលបង្គំ​ចេញ ស្របតាម​សេចក្ដីមេត្តា​ដ៏បរិបូរ​របស់ព្រះអង្គ​ផង​!


រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​ហើយ​! ឱ​ព្រះ​អើយ ក្នុង​វេលា​នៃ​ការសន្ដោស សូម​ឆ្លើយ​នឹង​ទូលបង្គំ​ក្នុង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ និង​ក្នុង​ភាពពិតត្រង់​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង​!


ព្រះយេហូវ៉ា​អើយ សូម​ឆ្លើយ​នឹង​ទូលបង្គំ​ផង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ​ណាស់​! សូម​បែរមក​រក​ទូលបង្គំ​ដោយ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​ផង​!


សូម​ព្រះអង្គ​កុំ​នឹកចាំ​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ​ទាស់នឹង​យើងខ្ញុំ​ឡើយ​; សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកជួប​យើងខ្ញុំ​យ៉ាងឆាប់រហ័ស​ផង ដ្បិត​យើងខ្ញុំ​ដុនដាប​ជាខ្លាំង​។


ព្រះ​នៃទូលបង្គំ​អើយ សូម​ផ្ទៀងព្រះកាណ៌​ព្រះអង្គ​សណ្ដាប់​ផង​! សូម​បើក​ព្រះនេត្រ​ព្រះអង្គ​ទត​មើល​ការហិនហោច​របស់យើងខ្ញុំ និង​ទីក្រុង​ដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ​ផង ដ្បិត​យើងខ្ញុំ​ថ្វាយ​ពាក្យអង្វរករ​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ មិនមែន​ដោយព្រោះ​សេចក្ដីសុចរិត​របស់យើងខ្ញុំ​ទេ គឺ​ដោយព្រោះ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​វិញ​។


“រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!’។