ទំនុកតម្កើង 107:14 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់នាំពួកគេចេញពីសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ហើយផ្ដាច់ចំណងរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងផ្ដាច់ចំណងរបស់គេចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំពួកគេចេញពីទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំគេចេញពីទីងងឹត នឹងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងបណ្តាច់ចំណងគេផង អាល់គីតាប ទ្រង់នាំពួកគេចេញពីទីងងឹត ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ហើយទ្រង់បានផ្ដាច់ច្រវាក់ចេញពីពួកគេ។ |
អ្នកខ្លះបានអង្គុយក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ជាអ្នកទោសនៃទុក្ខវេទនា និងច្រវាក់ដែក
ឱព្រះយេហូវ៉ាអើយ! ទូលបង្គំពិតជាបាវបម្រើរបស់ព្រះអង្គមែន! ទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ ជាកូននៃស្រីបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងទូលបង្គំ។
ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
ព្រះទ្រង់ឲ្យមនុស្សឯកោរស់នៅក្នុងផ្ទះវិញ ព្រះអង្គទ្រង់នាំអ្នកទោសចេញមក ហើយឲ្យចូលក្នុងសេរីភាព រីឯមនុស្សបះបោររស់នៅទឹកដីហួតហែង។
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ទាំងនិយាយនឹងពួកអ្នកដែលជាប់គុកថា: ‘ចូរចេញមក!’ ក៏និយាយនឹងអ្នកដែលនៅក្នុងសេចក្ដីងងឹតថា: ‘ចូរលេចមក!’។ ពួកគេនឹងស៊ីស្មៅនៅតាមផ្លូវ ហើយវាលស្មៅរបស់ពួកគេនឹងនៅលើអស់ទាំងទីទួលត្រងិល។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
ប៉ុន្តែនៅពេលយប់ ទូតសួគ៌របស់ព្រះអម្ចាស់បានបើកទ្វារគុក នាំពួកគេចេញទៅខាងក្រៅ ហើយនិយាយថា៖
ពេលនោះ មានម្នាក់មកប្រាប់ពួកគេថា៖ “មើល៍! ពួកអ្នកដែលអស់លោកបានដាក់ក្នុងគុកនោះ កំពុងឈរនៅក្នុងព្រះវិហារ ទាំងបង្រៀនប្រជាជន!”។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។