Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:25 - ព្រះគម្ពីរខ្មែរសាកល

25 ពេលនោះ មាន​ម្នាក់​មក​ប្រាប់​ពួកគេ​ថា​៖ “មើល៍! ពួក​អ្នក​ដែល​អស់លោក​បាន​ដាក់​ក្នុង​គុក​នោះ កំពុង​ឈរ​នៅក្នុង​ព្រះវិហារ ទាំង​បង្រៀន​ប្រជាជន​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ពេល​នោះ​មាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ ឥឡូវ​នេះ​ ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​ឯ​ណោះ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ មាន​ម្នាក់​ចូល​មកប្រាប់​ពួក​គេ​ថា៖ «មើល៍! ពួកអ្នក​ដែល​លោក​បាន​ដាក់​គុក​នោះ កំពុង​តែ​ឈរ​បង្រៀន​ប្រ‌ជាជន នៅ​ក្នុង​ព្រះ‌វិហារ​ឯណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេល​នោះ​មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ម៉ាស្ជិទ​ឯ​ណោះ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 5:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ចេញ​ពី​សេចក្ដីងងឹត និង​ស្រមោលនៃសេចក្ដីស្លាប់ ហើយ​ផ្ដាច់​ចំណង​របស់ពួកគេ​។


ពេលនោះ នេប៊ូក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅក្រហាយ ក៏​បញ្ជា​ឲ្យ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​មក ដូច្នេះ​មនុស្ស​ទាំងនោះ​ត្រូវបាន​នាំមក​នៅចំពោះ​ស្ដេច​។


ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅចំពោះ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ និង​ដល់​ពួក​សាសន៍ដទៃ​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។


កាលមួយ ពេត្រុស និង​យ៉ូហាន​បាន​ឡើងទៅ​ព្រះវិហារ នៅ​ម៉ោង​អធិស្ឋាន គឺ​ម៉ោងបីរសៀល​។


កាល​មេតម្រួត​ព្រះវិហារ និង​ពួក​នាយកបូជាចារ្យ​បាន​ឮ​ពាក្យ​ទាំងនេះ ពួកគេ​ក៏​វល់គំនិត​អំពី​ពួកសាវ័ក ថា​តើ​ការនេះ​នឹង​ទៅជា​យ៉ាងណា​។


ដូច្នេះ មេតម្រួត​ក៏​ចេញទៅ​ជាមួយ​ពួក​តម្រួត ហើយ​នាំ​ពួកសាវ័ក​មក​ដោយ​មិន​ប្រើ​អំពើហិង្សា ដ្បិត​ពួកគេ​ខ្លាច​ប្រជាជន​គប់ដុំថ្មសម្លាប់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម