ទំនុកតម្កើង 106:3 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ដែលអនុវត្តសេចក្ដីសុចរិតគ្រប់ពេល! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា អាល់គីតាប អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។ |
ព្រលឹងរបស់ទូលបង្គំបានអស់ទៅគ្រប់ពេលវេលា ដោយសារតែសេចក្ដីប្រាថ្នាចំពោះច្បាប់របស់ព្រះអង្គ។
គឺអ្នកដែលដើរដោយទៀងត្រង់ ប្រព្រឹត្តសេចក្ដីសុចរិត ហើយនិយាយសេចក្ដីពិតក្នុងចិត្តរបស់ខ្លួន
សូមកុំនឹកចាំបាបកាលពីនៅយុវវ័យរបស់ទូលបង្គំ និងការបំពានរបស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមនឹកចាំទូលបង្គំដោយព្រោះសេចក្ដីល្អរបស់ព្រះអង្គផង!
ព្រះអង្គទ្រង់ជួបអ្នកដែលរីករាយនឹងប្រព្រឹត្តសេចក្ដីសុចរិត គឺអ្នកដែលនឹកចាំព្រះអង្គក្នុងមាគ៌ារបស់ព្រះអង្គ។ មើល៍! ព្រះអង្គបានព្រះពិរោធ ពីព្រោះយើងខ្ញុំបានប្រព្រឹត្តបាប; យើងខ្ញុំនៅក្នុងបាបជាយូរមកហើយ ចុះតើយើងខ្ញុំនឹងបានសង្គ្រោះឬ?
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីររូ និងដំណាំបន្លែគ្រប់ប្រភេទ ប៉ុន្តែអ្នករាល់គ្នាបោះបង់ចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
កុំឲ្យយើងធ្លាក់ទឹកចិត្តក្នុងការធ្វើល្អឡើយ ដ្បិតយើងនឹងច្រូតបានផលនៅពេលកំណត់ ប្រសិនបើយើងមិនបោះបង់ចោល។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!
ដោយហេតុនេះ ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយបម្រើព្រះអង្គក្នុងព្រះវិហាររបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះអង្គដែលគង់លើបល្ល័ង្កនោះ ក៏នឹងពន្លាតរោងលើពួកគេ។