ថ្ងៃអាយុរបស់ទូលបង្គំប្រៀបដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក៏ក្រៀមស្វិតដូចជាស្មៅ។
ទំនុកតម្កើង 102:4 - ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ទូលបង្គំភ្លេចទាំងទទួលទានអាហារទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត សូម្បីតែអាហារក៏ទូលបង្គំលែងនឹកនាទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង អាល់គីតាប ខ្ញុំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត សូម្បីតែអាហារក៏ខ្ញុំលែងនឹកនាទៀតដែរ។ |
ថ្ងៃអាយុរបស់ទូលបង្គំប្រៀបដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក៏ក្រៀមស្វិតដូចជាស្មៅ។
ដ្បិតពួកគេនឹងត្រូវបានកាត់ចោលក្នុងមួយរំពេចដូចស្មៅ ហើយក្រៀមស្វិតដូចស្មៅទន់ដ៏ខៀវខ្ចីដែរ។
ព្រះនៃទូលបង្គំអើយ ព្រលឹងរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំហើយ! ដោយហេតុនេះ ទូលបង្គំនឹងនឹកចាំព្រះអង្គ ពីដែនដីយ័រដាន់ និងកំពូលភ្នំហ៊ើរម៉ូន ព្រមទាំងពីភ្នំមីតសារ។
ការត្មះតិះដៀលបានធ្វើឲ្យចិត្តទូលបង្គំបែកខ្ទេច នោះទូលបង្គំពេញដោយភាពអស់សង្ឃឹម។ ទូលបង្គំទន្ទឹងរង់ចាំការអាណិតអាសូរ ប៉ុន្តែគ្មានសោះឡើយ ក៏ទន្ទឹងរង់ចាំអ្នកសម្រាលទុក្ខ ប៉ុន្តែរកមិនឃើញដែរ។
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបក់មកលើវា; ប្រាកដមែន បណ្ដាជនជាស្មៅ។