Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:5 - ព្រះគម្ពីរខ្មែរសាកល

5 ដោយសារតែ​សំឡេង​ថ្ងូរ​របស់ទូលបង្គំ ស្បែក​ទូលបង្គំ​ក៏​ជាប់​នឹង​ឆ្អឹង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ​ជាប់​ជិត​នឹង​សាច់ ដោយ​ព្រោះ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ច ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។


អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! ដ្បិត​ព្រះយេហូវ៉ា​បាន​សណ្ដាប់​សំឡេង​យំសោក​របស់ខ្ញុំ​ហើយ​។


នៅ​ពេលព្រឹក​វា​ចេញពន្លក ហើយ​លាស់ឡើង លុះ​ពេលល្ងាច​វា​ស្លោក ហើយ​ក្រៀមស្វិត​ទៅ​។


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម