Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:20 - ព្រះគម្ពីរខ្មែរសាកល

20 ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពាក្យដំណៀល​បាន​ញាំ‌ញី​ចិត្ត​ទូល‌បង្គំ ដល់​ម៉្លេះ​បាន​ជា​ទូល‌បង្គំ​អស់​សង្ឃឹម ទូល‌បង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត តែ​គ្មាន​សោះ ក៏​ស្វែង​រក​អ្នក​កម្សាន្ត​ចិត្ត តែ​រក​មិន​បានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូលបង្គំ ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ ទូលបង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តា តែ​ឥត​មាន​១​សោះ ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ខ្ញុំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ខ្ញុំ តែ​រក​មិន​បាន​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់យើងខ្ញុំ​បាន​ឆ្អែត​យ៉ាងខ្លាំង នឹង​ការចំអកឡកឡឺយ​របស់​មនុស្ស​ឥតកង្វល់ និង​ការមើលងាយ​របស់​មនុស្សមានអំនួត​៕


សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ព្រះ​នៃទូលបង្គំ​អើយ ព្រលឹង​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ​ហើយ​! ដោយហេតុនេះ ទូលបង្គំ​នឹង​នឹកចាំ​ព្រះអង្គ ពី​ដែនដី​យ័រដាន់ និង​កំពូលភ្នំហ៊ើរម៉ូន ព្រមទាំង​ពី​ភ្នំ​មីតសារ​។


យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។


យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។


ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា៖“ស៊ីម៉ូន​អើយ តើ​អ្នក​ដេកលក់​ឬ​? តើ​អ្នក​មិន​អាច​ប្រុងស្មារតី​មួយ​ម៉ោង​បាន​ទេ​ឬ​?


ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។


“ឥឡូវនេះ ព្រលឹង​របស់ខ្ញុំ​មានអំពល់ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​? តើ​ឲ្យ​ថា​: ‘ព្រះ​បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ពី​វេលា​នេះ​ផង’ ឬ​? ប៉ុន្តែ​ដោយសារតែការនេះ បានជា​ខ្ញុំ​មកដល់​វេលា​នេះ​។


មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។


អ្នក​ខ្លះទៀត​ទទួល​ការសាកល្បង​ដោយ​ការចំអកឡកឡឺយ និង​ការវាយនឹងខ្សែតី​; ខ្លះ​ទៀត​រង​ការជាប់ឃុំឃាំង និង​ការជាប់គុក​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម