Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:3 - ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ថ្ងៃអាយុ​របស់ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ផ្សែង ហើយ​ឆ្អឹង​ទូលបង្គំ​បាន​ឆេះ​ដូចជា​ឡភ្លើង​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ៙ ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូចរងើក​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូលបង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ ក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ជីវិត​ខ្ញុំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ខ្លួន​ប្រាណ​ខ្ញុំ​ក្ដៅ​ដូច​រងើក​ភ្លើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​ទូលបង្គំ​បាន​ដូចជា​ថង់ស្បែក​នៅក្នុង​ផ្សែង​ក៏ដោយ ក៏​ទូលបង្គំ​មិន​ភ្លេច​បទបញ្ញត្តិ​របស់ព្រះអង្គ​ឡើយ​។


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។ គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​! ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។


ជាការពិត ជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ទុក្ខព្រួយ ហើយ​អាយុជីវិត​របស់ទូលបង្គំ​បាន​អស់ទៅ​ក្នុង​ការថ្ងូរ​; កម្លាំង​របស់ទូលបង្គំ​បាន​ធ្លាក់ចុះ​ព្រោះតែ​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ឆ្អឹង​ទូលបង្គំ​ក៏​បាន​ខ្សោះទៅ​។


ដ្បិត​ព្រះអង្គ​ជា​ថ្មដា និង​ជា​បន្ទាយ​នៃទូលបង្គំ​; ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ព្រះអង្គ​ទ្រង់​ដឹកនាំ និង​នាំផ្លូវ​ទូលបង្គំ​។


យ៉ាងណាមិញ មនុស្ស​អាក្រក់​នឹង​វិនាស​; ខ្មាំងសត្រូវ​របស់​ព្រះយេហូវ៉ា​ប្រៀបដូចជា​លម្អ​នៃ​វាលស្មៅ ពួកគេ​នឹង​អស់ទៅ គឺ​អស់ទៅ​ដូចជា​ផ្សែង​។


គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ទេ ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ គ្មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ឆ្អឹង​ទូលបង្គំ​ឡើយ ដោយសារតែ​បាប​របស់ទូលបង្គំ​។


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម