មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ទំនុកតម្កើង 1:6 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។ |
មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
កាលណាវិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ នោះព្រះអង្គទ្រង់ជ្រាបផ្លូវរបស់ទូលបង្គំ; នៅក្នុងគន្លងដែលទូលបង្គំដើរ ពួកគេបានបង្កប់អង្គប់ដើម្បីចាប់ទូលបង្គំ។
សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ព្រះយេហូវ៉ាទ្រង់ថែរក្សាជនអន្តោប្រវេសន៍ ហើយទ្រទ្រង់កូនកំព្រា និងស្ត្រីមេម៉ាយ ប៉ុន្តែព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សអាក្រក់វៀច។
សត្រូវបានវិនាសសូន្យ គឺទៅជាទីបាក់បែកដ៏អស់កល្ប; ព្រះអង្គបានរម្លើងទីក្រុងរបស់ពួកគេចោល សូម្បីតែការនឹកចាំអំពីពួកគេក៏វិនាសអស់ដែរ។
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
ផ្លូវរបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គទ្រង់ស្រឡាញ់អ្នកដែលដេញតាមសេចក្ដីសុចរិតយុត្តិធម៌។
“ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយ នាំទៅរកសេចក្ដីវិនាស ហើយមានមនុស្សជាច្រើនចូលតាមនោះ។
“គឺខ្ញុំជាអ្នកគង្វាលដ៏ល្អ។ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
ប៉ុន្តែមនុស្សទាំងនេះ ដូចសត្វគ្មានវិចារណញ្ញាណដែលកើតមកតាមធម្មជាតិដើម្បីឲ្យគេចាប់ និងសម្លាប់ ហើយពួកគេនិយាយប្រមាថអ្វីៗដែលពួកគេមិនស្គាល់។ ពួកគេនឹងត្រូវបានបំផ្លាញក្នុងការវិនាសរបស់ខ្លួន។