ទីតុស 1:15 - ព្រះគម្ពីរខ្មែរសាកល សម្រាប់មនុស្សបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯសម្រាប់មនុស្សសៅហ្មង និងអ្នកមិនជឿវិញ គ្មានអ្វីបរិសុទ្ធឡើយ គឺទាំងគំនិត ទាំងសតិសម្បជញ្ញៈរបស់ពួកគេ សុទ្ធតែសៅហ្មង។ Khmer Christian Bible ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿ អ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះឡើយ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ អាល់គីតាប ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ |
មានជំនាន់មួយដែលបរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែមិនដែលលាងភាពស្មោកគ្រោករបស់ខ្លួនចេញ។
ផ្ទុយទៅវិញ អ្វីៗដែលចេញមកពីមាត់ គឺចេញមកពីចិត្តទេ អ្វីៗទាំងនេះហើយ ដែលធ្វើឲ្យមនុស្សសៅហ្មង។
នោះក៏មានសំឡេងនិយាយនឹងគាត់ម្ដងទៀតជាលើកទីពីរថា៖“អ្វីដែលព្រះបានជម្រះហើយ អ្នកមិនត្រូវហៅថាសៅហ្មងឡើយ”។
ខ្ញុំដឹង និងបានជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីមិនបរិសុទ្ធដោយឯកឯងឡើយ គឺទាល់តែមានគេចាត់ទុកអ្វីមួយថាមិនបរិសុទ្ធ ទើបមិនបរិសុទ្ធសម្រាប់អ្នកនោះ។
កុំបំផ្លាញកិច្ចការរបស់ព្រះដោយសារតែអាហារឡើយ។ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធមែន ប៉ុន្តែបើមានអ្នកណាធ្វើឲ្យគេជំពប់ដួលដោយការហូប ការនោះជាការអាក្រក់ហើយ។
ប៉ុន្តែ ប្រសិនបើអ្នកដែលសង្ស័យបានហូប អ្នកនោះត្រូវបានផ្ដន្ទាទោសហើយ ពីព្រោះការនោះមិនបានចេញពីជំនឿទេ។ ដ្បិតអ្វីៗទាំងអស់ដែលមិនចេញពីជំនឿ គឺជាបាប៕
“មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់មានប្រយោជន៍ទេ; “មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់ស្អាងទឹកចិត្តទេ។
ចូរហូបអ្វីៗទាំងអស់ដែលមានលក់នៅតាមផ្សារចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
យ៉ាងណាមិញ មិនមែនមនុស្សទាំងអស់មានចំណេះដឹងនេះទេ។ ដ្បិតអ្នកខ្លះស៊ាំនឹងរូបបដិមាកររហូតមកដល់ពេលនេះ បានជានៅពេលពួកគេហូបអាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈរបស់ពួកគេដែលនៅខ្សោយក៏ត្រូវបានធ្វើឲ្យសៅហ្មង។
និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។
ចូរប្រយ័ត្នប្រយែង កុំឲ្យអ្នកណាខ្វះមិនដល់ព្រះគុណរបស់ព្រះឡើយ ក៏កុំឲ្យឫសនៃជាតិល្វីងណាដុះឡើង ហើយធ្វើទុក្ខគេ ដែលធ្វើឲ្យមនុស្សជាច្រើនសៅហ្មង ដោយសារតែការនេះ
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នាពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!