Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 1:14 - ព្រះគម្ពីរខ្មែរសាកល

14 ទាំង​មិន​ស្ដាប់តាម​ទេវកថា​របស់ជនជាតិយូដា ឬ​សេចក្ដីបង្គាប់​របស់​មនុស្ស​ដែល​បោះបង់​សេចក្ដីពិត​ចោល​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​កុំ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​របស់​ជនជាតិ​យូដា​ ឬ​បញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កុំ​ឲ្យ​ជាប់​ចិត្ដ​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ដ​ទៅ​លើ​បទ​បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក​ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទីតុស 1:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដីពិត ហើយ​បែរទៅ​រក​ទេវកថា​វិញ​។


សេចក្ដីទាំងនេះ ដែល​ចេញមកពី​បទបញ្ញត្តិ និង​គោលលទ្ធិ​របស់​មនុស្ស សុទ្ធតែ​តម្រូវឲ្យ​សាបសូន្យ​ដោយ​ការប្រើប្រាស់​។


អ្វីដែល​បាន​កើតឡើង​ដល់​ពួកគេ ពិតជា​ដូច​សុភាសិត​នេះ​ដែលថា​: “ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា ហើយ​ជ្រូកញី​ដែល​លាងស្អាត​ហើយ ក៏​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​ដែរ”៕


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្ស​ជា​គោលលទ្ធិ ’ ”។


ដូច្នេះ ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “ដោយព្រោះ​ប្រជាជន​នេះ​បាន​ចូលមកជិត​យើង​ដោយ​មាត់ ហើយ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់ពួកគេ​នៅឆ្ងាយ​ពី​យើង ហើយ​ការ​កោតខ្លាច​របស់ពួកគេ​ចំពោះ​យើង ជា​បទបញ្ញត្តិ​ដែល​មនុស្ស​បង្រៀន


ពួកគេ​ថ្វាយបង្គំ​យើង​ឥតប្រយោជន៍​សោះ ដ្បិត​ពួកគេ​បង្រៀន​បទបញ្ញត្តិ​របស់​មនុស្សជា​គោលលទ្ធិ ’។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


ដ្បិត​អ្នក​ដឹង​ថា មនុស្សបែបនេះ​បាន​ខូចសីលធម៌ និង​ប្រព្រឹត្តបាប ទាំង​ផ្ដន្ទាទោសខ្លួនឯង​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម