ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 1:17 - ព្រះគម្ពីរខ្មែរសាកល

រីឯ​យុវជន​ទាំង​បួន​នាក់​នេះ ព្រះ​បាន​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ហើយ​ឲ្យ​ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​អក្សរសាស្ត្រ និង​ប្រាជ្ញា ព្រមទាំង​ឲ្យ​ដានីយ៉ែល​បាន​យល់ច្បាស់​នូវ​អស់ទាំង​និមិត្ត និង​យល់សប្តិ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះនឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង នឹង​ការ​យល់‌សប្តិ​ផង

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។

សូមមើលជំពូក



ដានី‌យ៉ែល 1:17
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ប្រទាន​ប្រាជ្ញា​; ចំណេះដឹង និង​ការយល់ដឹង​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


ជាការពិត ព្រះ​របស់គេ​បាន​អប់រំ​គេ​អំពី​របៀបត្រឹមត្រូវ ព្រមទាំង​បង្រៀន​គេ​ផង​។


លុះ​ផុត​ថ្ងៃ​ទាំងនោះ ហើយដល់ពេលកំណត់​ដែល​ស្ដេច​បាន​មានរាជឱង្ការ​ឲ្យ​នាំ​ពួកគេ​មក មេ​មហាតលិក​ក៏​នាំ​ពួកគេ​មក​នៅចំពោះ​នេប៊ូក្នេសា​។


គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាលរបស់​ស៊ីរូស​ស្ដេច​នៃ​ពើស៊ី មាន​សេចក្ដី​មួយ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ហៅថា បេលថិស្សាសារ​។ សេចក្ដី​នោះ​គឺ​ពិត ហើយ​ទាក់ទងនឹង​សង្គ្រាម​ធំ​មួយ គាត់​បាន​យល់ច្បាស់​នូវ​សេចក្ដី​នោះ ហើយ​មាន​ការយល់ជាក់​អំពី​ការបើកបង្ហាញ​នោះ​។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


គឺ​ព្រះអង្គ​ហើយ ដែល​ផ្លាស់ប្ដូរ​ពេលវេលា និង​រដូវកាល​; ព្រះអង្គ​ទ្រង់​ដក​ស្ដេច​ចេញ ហើយក៏​តាំង​ស្ដេច​ឡើង​; ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នកប្រាជ្ញ ក៏​ប្រទាន​ចំណេះដឹង​ដល់​អ្នក​ចេះដឹង​ផង​។


ព្រះ​នៃ​ដូនតា​របស់ទូលបង្គំ​អើយ ទូលបង្គំ​សូម​អរព្រះគុណ ហើយ​សរសើរតម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ប្រាជ្ញា និង​អំណាច​ដល់​ទូលបង្គំ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​ដឹង​អ្វីដែល​យើងខ្ញុំ​បាន​សុំ​ពី​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​បាន​ឲ្យ​យើងខ្ញុំ​ដឹង​ដំណើររឿង​របស់​ស្ដេច”។


រីឯ​ខ្ញុំព្រះបាទ​វិញ អាថ៌កំបាំង​នេះ​ត្រូវបាន​បើកសម្ដែង​ដល់​ខ្ញុំព្រះបាទ មិនមែន​ដោយព្រោះ​ខ្ញុំព្រះបាទ​មាន​ប្រាជ្ញា​ជាង​មនុស្សរស់​ទាំងអស់​ទេ គឺ​ដើម្បី​ឲ្យ​ការកាត់ស្រាយ​នេះ​បាន​ជ្រាប​ដល់​ព្រះរាជា និង​ឲ្យ​ព្រះករុណា​ជ្រាប​គំនិត​នៃ​ព្រះទ័យ​របស់ព្រះករុណា​ប៉ុណ្ណោះ​។


ដោយហេតុនេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ចូលមក​នៅចំពោះ​យើង ដើម្បីឲ្យ​ពួកគេ​បាន​ធ្វើឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិ​នោះ​។


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​បេលសាសារ​ស្ដេច​នៃ​បាប៊ីឡូន ដានីយ៉ែល​បាន​ឃើញ​យល់សប្តិ​មួយ ហើយ​មាន​និមិត្ត​ជាច្រើន​នៅក្នុង​ក្បាល​របស់គាត់​នៅលើ​គ្រែ​របស់គាត់​។ គាត់​ក៏​កត់​យល់សប្តិ​នោះ​ទុក ហើយ​បាន​តំណាលប្រាប់​ខ្លឹមសារ​នៃ​សេចក្ដី​ទាំងនោះ​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​របស់​ព្រះបាទ​បេលសាសារ មាន​និមិត្ត​មួយ​លេចមក​ដល់​ខ្ញុំ ដានីយ៉ែល ក្រោយពី​និមិត្ត​លើកមុន​បាន​លេចមក​ដល់​ខ្ញុំ​។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។


ប៉ុន្តែ​ពួកគេ​មិនអាច​តតាំង​ចំពោះ​សេចក្ដី​ដែល​គាត់​និយាយ​ដោយ​ប្រាជ្ញា និង​ព្រះវិញ្ញាណ​បានឡើយ​។


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។


ម៉ូសេ​បាន​ទទួល​ការ​អប់រំ​ក្នុង​អស់ទាំង​ប្រាជ្ញា​របស់​ជនជាតិអេហ្ស៊ីប ហើយ​មានអំណាច​ក្នុង​ពាក្យសម្ដី និង​ការប្រព្រឹត្ត​។


ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។