Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:26 - ព្រះគម្ពីរខ្មែរសាកល

26 ជាការពិត ព្រះ​របស់គេ​បាន​អប់រំ​គេ​អំពី​របៀបត្រឹមត្រូវ ព្រមទាំង​បង្រៀន​គេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​ព្រះ​បាន​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​ព្រះ​នៃ​គេ​ទ្រង់​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។

សូមមើលជំពូក ចម្លង




អេសាយ 28:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា​របស់ខ្ញុំ ជា​ព្រះអង្គដែល​បង្វឹក​ដៃ​របស់ខ្ញុំ​សម្រាប់​សង្គ្រាម ក៏​បង្វឹក​ម្រាមដៃ​របស់ខ្ញុំ​សម្រាប់​ចម្បាំង​។


ព្រះអង្គដែល​វាយប្រដៅ​ប្រជាជាតិ​នានា គឺ​ព្រះអង្គដែល​បង្រៀន​ចំណេះដឹង​ដល់​មនុស្ស តើ​ព្រះអង្គ​មិន​ស្ដីបន្ទោស​ទេ​ឬ​?


កាលណា​បាន​ពង្រាប​ផ្ទៃ​ដី​ហើយ តើ​គេ​មិន​បាច​គ្រាប់ឌីល ហើយ​ព្រាច​គ្រាប់គូមីន ព្រមទាំង​ដាំ​ស្រូវសាលី​ជា​ជួរ ហើយ​ដាំ​ស្រូវបាឡេ​នៅ​កន្លែង​ដែល​តម្រូវទុក ក៏​ដាំ​ស្រូវស្ពែលត៍​នៅ​ព្រំដី​គេ​ទេ​ឬ​?


ដ្បិត​គេ​មិនដែល​បញ្ជាន់​គ្រាប់ឌីល​ដោយ​ក្ដារបញ្ជាន់​ទេ ក៏​មិនដែល​យក​កង់​រទេះ​មក​កិន​លើ​គ្រាប់គូមីន​ដែរ គឺ​គេ​គោះ​គ្រាប់ឌីល​ដោយ​ឈើ ហើយ​គោះ​គ្រាប់គូមីន​ដោយ​ដំបង​។


ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?


រីឯ​យុវជន​ទាំង​បួន​នាក់​នេះ ព្រះ​បាន​ប្រទាន​ចំណេះដឹង​ដល់​ពួកគេ ហើយ​ឲ្យ​ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​អក្សរសាស្ត្រ និង​ប្រាជ្ញា ព្រមទាំង​ឲ្យ​ដានីយ៉ែល​បាន​យល់ច្បាស់​នូវ​អស់ទាំង​និមិត្ត និង​យល់សប្តិ​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម